ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន២១នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើន២នាក់ប្រៀបធៀបនឹង ម្សិលមិញ។ ខេត្តកោះកុង គឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta មួយករណីផងដែរក្នុងសប្តាហ៍នេះ។

យោងតាមរដ្ឋបាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុងស្រុក ស្រុកស្រែអំបិល ចំនួន៧នាក់, ស្រុកគីរីសាគរ៦នាក់, ក្រុមខេមរភូមិន្ទ២នាក់, និងស្រុកមណ្ឌលសីមាចំនួន៣នាក់ ,ស្រុកកោះកុង ម្នាក់ ,ស្រុកបូទុមសាគរម្នាក់ និងស្រុកកំពង់សិលាម្នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លងកូវីដ ១៩ ជាសះស្បើយ ចំនួន៣៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner