សម្តេចក្រឡាហោម៖ បទល្មើសគ្រឿងញៀនធ្លាក់ចុះ ក្នុងខែកក្កដា (Video Inside)

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមសខេង បានថ្លែងថាបទល្មើសគ្រឿងញៀន បានថយចុះក្នុងខែកក្កដាកន្លងមកនេះ។

សម្តេចក្រឡាហោមបានសរសេរក្នុងហ្វេសប៊ុកថ្ងៃសុក្រនេះថា រយ:ពេល ពេញមួយខែកក្កដាកន្លងមកនេះ បទល្មើសគ្រឿងញៀន មានការថយចុះ៤៨ករណី បើ ប្រៀបធៀបនឹងខែមិថុនា ក្នុងឆ្នាំ២០២១នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងរយៈពេល១ខែកក្កដា ការបង្ក្រាបបានបទល្មើសគ្រឿង ញៀនមានចំនួន៣២៩ករណី ដែលការថយចុះ ៤៨ករណី បើប្រៀបធៀបនឹងខែមិថុនា។ ក្នុងចំណោម ការបង្ក្រាប នេះ ជនសង្ស័យចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងនោះរួមមាន ជនបរទេសចំនួន៧៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner