ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣១នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៣ សីហា (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី ១៣ សីហា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង២១នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២៩នាក់ និង អ្នកប្រើប្រាស់២នាក់ ។

វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី១៣សីហានេះ  រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ៣៤១ក្រាម និង៥កញ្ចប់តូច។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីរប្រឆាំងគ្រឿងញៀន    ខេត្តកណ្តាល, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តស្វាយរៀង, ខេត្តកំពត, ខេត្តបាត់ដំបង, ខេត្តបន្ទាយ មានជ័យនិងខេត្តសៀមរាប៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner