រយៈពេល១៤ថ្ងៃ ឃាត់មនុស្សជិត២ម៉ឺននាក់ បំពានវិធានការរដ្ឋបាល (Video Inside)

មនុស្សជិត២ម៉ឺននាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល១៤ថ្ងៃនេះនៅក្នុងការអនុវត្តយុទ្ធនាការពង្រឹងវិធានការ ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព ក្នុង ក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃនេះ បានថ្លែងថាការឃាត់ខ្លួនមនុស្ស១ម៉ឺន៩ពាន់៤៦៣នាក់ បានធ្វើក្នុងអំឡុងអនុវត្ត វិធានការរដ្ឋបាលរវាងពីថ្ងៃទី២៩ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា។ រាជធានីភ្នំពេញនិងតាមបណ្តាខេត្តបាន និងកំពុងអនុវត្តវិធានការរដ្ឋបាលរួមទាំងការដាក់បំរាមគោចរផងដែរក្នុងវិធានការទបស្កាត់ការឆ្លងកូវីដ១៩។

លោករដ្ឋលេខាធិការគឹមសន្តិភាពបញ្ជាក់ថាក្នុងការអនុវត្តច្បាប់នោះ បទល្មើសបំរាមគោចរមានចំនួន ១ម៉ឺន៩៨០ ករណី។ សមត្ថកិច្ចនុវត្តវិធានការអប់រំចំនួន១ម៉ឺន៨ពាន់៤៩៥នាក់, អនុវត្តវិធានការពិន័យ៩១៧នាក់, និងបញ្ជូន ទៅតុលាការ៥១នាក់, ឃាត់យានយន្តចំនួន៨ពាន់៤៣១គ្រឿង, ពិន័យជាប្រាក់បានចំនួន៥០៦លាន៥សែនរៀល និងទីតាំងអាជីវកម្មចំនួន៥ទីតាំង ត្រូវបានសមត្ថកិច្ចបិទអាជីវកម្ម។

យោងតាម គណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកល្មើសបម្រាមរយៈ១៤ថ្ងៃមកនេះ ក៏រួមមានទាំងជនបរទេសជាង ១០០ នាក់ផងដែរ ដែលភាគច្រើននៅក្នុងខេត្តព្រះសីហនុ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner