Anti Covid19 Cambodia នាំយកអំណោយចែកជូនពលរដ្ឋ១០០គ្រួសារ នៅក្នុងខេត្តកោះកុង (Video Inside)

ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ ចំនួន១០០ គ្រួសារនៅស្រុកមណ្ឌលសីមា នៃខេត្ត កោះកុងបានទទួលអំណោយពីមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩។មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ដែលបង្កើតដោយ Group Telegram AntiCovid19Cambodia គឺជាមូលនិធិមួយសម្រាប់ប្រគល់អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ា ណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងការជួយទ្រទ្រង់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយ សារវិបត្តិកូវីដ១៩, ជួយទ្រទ្រង់ដល់ក្រុមយុទ្ធជនអាវស, ជួយក្រុមអ្នកស្ម័គ្រចិត្តជួរមុខនិងអាជ្ញាធរគ្រប់ស្ថាប័ន។

ពិធីប្រគល់អំណោយដល់ពលរដ្ឋរងគ្រោះដោយសារវិបត្តិកូវីដ១៩នៅក្នុងខេត្តកោះកុង បានធ្វើឡើងនៅថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ក្រោមវត្តមានប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩លោកហោ សេរីវឌ្ឍន៍និងក្រុមការងារ នៃ Group Telegram AntiCovid19Cambodia និងអភិបាលខេត្តកោះកុង លោកជំទាវមិថុនាភូថង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner