ព្រំដែនកម្ពុជាថៃ បើកដំណើរការឡើងវិញ ក្រោយការបិទ១៤ថ្ងៃ (Video Inside)

ព្រំដែនកម្ពុជា-ថៃក្នុងតំបន់យោធភូមិភាគ៥ ត្រូវបើកដំណើរការឡើងវិញហើយ បន្ទាប់ពី ការបិទរយៈពេល ១៤ថ្ងៃដើម្បីការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ យោងតាមបញ្ជាការដ្ឋានយោធភូមិភាគ៥នៃ កងយោធពល ខេមរភូមិន្ទ ថ្ងៃទី១៣សីហាឆ្នាំ២០២១ បានបញ្ជាក់នូវដំណើរការបើកឡើងវិញនូវច្រកព្រំដែននោះ។

សេចក្តីរាយ ការណ៍បន្តថាចំណែកពលករខ្មែរជាច្រើនដែលជាប់គាំងតាមច្រកព្រំដែនថៃនោះ ក៏ត្រូវបានកងកម្លាំងចម្រុះ នៅ តាមបន្ទាត់ព្រំដែន និងក្រុមគ្រូពេទ្យ បាននិងកំពុងទទួលជាមួយការរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ផងដែរមុនបញ្ជូនទៅធ្វើចត្តាឡីស័ក។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៃកម្លាំងអន្តរាគមន៍របស់កងពល បានថ្លែងថាក្រៅពីជួយសម្រួលដល់ពលរដ្ឋខ្មែរ ចូលមកក្នុងទឹកដីខ្មែរដើម្បី

ត្រួតពិនិត្យសុខភាពនិងបញ្ជូនទៅមណ្ឌលចត្តាឡីស័កហើយនោះ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បានបន្តការរឹតបន្តឹងបំពេញប្រតិបត្តិការល្បាតទប់ស្កាត់ការលួចឆ្លងដែន ដើម្បីការទប់ស្កាត់ ការឆ្លងរាលដាល វីរុសរាតត្បាតកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេសវីរុស បំប្លែងថ្មីDelta។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner