ពលករជាង៦០នាក់ ពីប្រទេសថៃ ត្រូវគេរកឃើញឆ្លងកូវីដ១៩ (Video Inside)

ពលករជាង៦០នាក់ ក្នុងចំណោមពលករជិត៥០០នាក់ ដែលបានជាប់ស្ទះនៅតាមច្រកព្រំដែនថៃក្នុងចំណុច ច្រកបឹងត្រកួន, ច្រកម៉ាឡៃនិងច្រកអូរបីជាន់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ-១៩ អភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី បានថ្លែងបញ្ជាក់ជុំវិញការរកឃើញឆ្លងលើពលករឆ្លងទាំងនេះ ក្នុង អំឡុងពេលដែលមានការបិទព្រំដែនរយៈពេល ១៤ថ្ងៃកន្លងមកនេះ។

អ្នកឆ្លងថ្មីទាំងជាង៦០នាក់នោះ ត្រូវបាន ដឹកជញ្ជូនទៅព្យាបាល, ចំណែកអ្នកអវិជ្ជមាន ត្រូវ បានដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ។ គូរបញ្ជាក់ថាដោយសារតែមាន ចំនួនពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃច្រើនពេក និង បានស្ថិតតាមកន្លែងធ្វើចត្តាឡីស័កតាមបណ្តាខេត្តដែលជាប់ព្រំដែននោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនកាល ពីសប្តាហ៍មុន បានដាក់បញ្ជាលើការជួយដឹកជញ្ជួន ពលករខ្មែរទាំងនោះដែលមានចំនួនប្រមាណជាង១ម៉ឺននាក់

ដឹកចូលមកតាមខេត្តនិងរាជធានីជាគោលដៅដើម្បី ការជួយព្យាបាលពួកគេបញ្ចៀសការឆ្លងនូវជម្ងឺកូវីដ១៩ ជាពិសេសវិរុសបំប្លែងថ្មី Delta។ នៅជាមួយគ្នានេះផងដែរ ប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់ វ៉ាកសាំង លោកស្រី ឳ វណ្ណឌីន បានអំពាវនាវនៅថ្ងៃនេះថាពលរដ្ឋដែបានវិលត្រឡប់មកពីប្រទេសថៃវិញនោះ សូមប្រញាប់ទៅធ្វើការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ជាបន្ទាន់ ។

លោកស្រី ឳ វណ្ណឌីន បានដាស់តៀនទៀតថាពលរដ្ឋនិងពលករដែលបានវិលត្រឡប់មកវិញនោះ ត្រូវតែប្រញាប់ ទៅធ្វើការចាក់វ៉ាក់សាំងជាបន្ទាន់ដោយមិនត្រូវបង្អែរបង្អង់ធ្វើឲ្យយឺតយូរដល់ដំណើរការចាក់នោះឡើយពីព្រោះ ការចាក់វាក់សាំងនោះ គឺជាវិធីតែម្យ៉ាងគត់ដែលអាចជួយការបង្កាការឆ្លងរាតត្បាតជម្ងឺកូវីដ១៩នាពេលនេះបាន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner