មនុស្ស២នាក់រងរបូស ដោយសារផ្ទុះមីនតោននៅបាត់ដំបង (Video Inside)

មីនតោនមួយគ្រាប់បានផ្ទុះឡើងបណ្តាលអោយមនុស្ស២នាក់បានរងរបួសនៅក្នុងហេតុការណ៍មួយនាខេត្តបាត់ ដំបង។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្មី ឃុំកន្ទឺ ក្នុងស្រុកបាណន់ ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានសរសេរក្នុងហ្វេសប៊ុកថា ការផ្ទុះនេះគឺក្នុងពេលដែលកំពុងមានការច្រូតស្រូវ ដោយម៉ាស៊ីនមួយគ្រឿងដែល កំពុងច្រូតនោះ បានបើកជាន់ចំគ្រាប់មីនតោន បណ្តាលឲ្យផ្ទុះនិងធ្វើឲ្យមនុស្ស២នាក់រងរបួស។ ម៉ាស៊ីន​ច្រូតស្រូវ គូបូតា បានរងការខូចខាតទាំងស្រុង។  

សមត្ថកិច្ចបានថ្លែងថាគេកំពុងស៊ើបអង្កេតករណីនេះ និងបន្តស្វែងរកព័ត៌ មានលំអិតអំពីស្ថានភាពចំការមីននៅទីតាំងក្នុងភូមិថ្មីនេះដែលទើបមានការផ្ទុះមីនតោនជាលើកដំបូង។ កម្ពុជា ដែលអតីតកាលមានសង្គ្រាមស៊ីវិលក្នុងស្រុកវាយប្រហារគ្នារយៈពេល២៨ឆ្នាំកន្លងមកនោះ, មីននិងគ្រាប់មិន ទាន់ផ្ទុះ បានស្ថិតនៅរាយប៉ាយច្រើនកន្លែងជាពិសេសក្នុងតំបន់ភាគខាងលិចប្រទេស។

ទំហំផ្ទៃដី ដែលសេស សល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡា និង កម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner