លោក ស សុខា ជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡា ប៊ូលនិងប៉េតង់កម្ពុជាសម្រាប់អាណត្តិថ្មី ទី៧ (Video Inside)

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡា ប៊ូលនិងប៉េតង់កម្ពុជាសម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២១ដល់២០២៥បន្តទៀត តាមរយៈសន្និបាតមួយ តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី១៣សីហា ឆ្នាំ២០២១។ លោក ស សុខា បានប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំង ការស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនជាតិមាតុភូមិកម្ពុជាជាបន្តទៀត។

សហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេច វិបុលបញ្ញា សុខ អានជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើន រូបទៀត ។ បច្ចុប្បន្ន ប៊ូលនិងប៉េតង់ ជាកីឡាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណ ជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិផងដែរ។ គិត ត្រឹមឆ្នាំ២០២០ សហព័ន្ធទទួលបានមេដាយកម្រិតអន្តរជាតិសរុប ៣៦៩គ្រឿង ក្នុងនោះមេដាយមាស ១០៧ គ្រឿង, មេដាយប្រាក់ ១៣១គ្រឿង និងមេដាយសំរឹទ្ធ១៣១គ្រឿង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner