រថយន្ត Ford បេីកបុកឡាំប្រឺតាបណ្តាលឲ្យមនុស្សប្រុសស្រី ពីរនាក់របួសធ្ងន់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ត Ford Ranger មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបន្តយល្បឿនក៏បុកឡាំប្រឺតាពីចំហៀងពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋរងការខូចខាយ៉ាងដំណំ និងបណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី១៣ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៩០៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Ford Ranger ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BB-1807ធ្វើដំណើរតាមបណ្តោយផ្លូវ៩០៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកឡាំប្រឺតា មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ1HK-1949បើកបរដោយបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀត ទិសដៅពីកើតទៅលិចពីចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យឡាំប្រឺតាទៅចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតស្ទើទាំងស្រុក ចំណែកអ្នកបើកបរកង់បីនិងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តនិងឡាំប្រឺតា ព្រមទាំងម្ចាស់រថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner