កម្ពុជារកឃើញវីរុសបំប្លែងថ្មីដែលតា ៦៥ករណីបន្ថែមទៀត ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាលបានឲ្យដឹងថា លទ្ធផលវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញ ករណីវីរុសបំប្លែងថ្មីប្រភេទដែលតា B.1.617-2(Delta) ចំនួន៦៥នាក់នៅថ្ងៃទី១១និង១៣សីហា ឆ្នាំ២០២១។ ការរកឃើញករណីវីរុសបំប្លែងថ្មីនោះ គឺមានលើអ្នកដំណើរមកពីបរទេស តាមជើងហោះហើរចំនួន៤នាក់ ពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន១៧នាក់ បុគ្គលិកសុខាភិបាលចំនួន៤នាក់ មន្ត្រីរាជការចំនួន៤នាក់ និងប្រជាជនអ្នកភូមិ ក្នុងសហគមន៍ចំនួន៣៦នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកវិជ្ជមានវីរុសបំប្លែងថ្មី ដែលតានោះ មានម្នាក់នៅខេត្តកំពង់ចាម ខេត្តបាត់ដំបង៤នាក់ រាជធានីភ្នំពេញ១១នាក់ ខេត្តសៀមរាប៤នាក់ ខេត្តព្រះវិហារ១១នាក់ ខេត្តមណ្ឌលគិរី៦នាក់ ខេត្តឧត្តរមានជ័យ៨នាក់ ខេត្តបន្ទាយមានជ័យ១២នាក់ ខេត្តកណ្ដាល៧នាក់ និងខេត្តព្រះសីហនុម្នាក់។ គិតចាប់ពីថ្ងៃទី៣១មីនាដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) ចំនួន៤៩៤នាក់ហើយ លើពលករត្រលប់មកពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិក្នុងសហគមន៍។

ក្នុងប្រទសកម្ពុជា រាជធានី ខេត្តចំនួន២២ហើយក្នុងចំណោម រាជធានី ខេត្តទាំង២៥ ត្រូវបានរកឃើញករណីវីរុសបំប្លែងថ្មីដែលតា លើកលែងតែខេត្តកែប ខេត្តាកែវ និងក្រចេះ។ ក្រសួងសុខាភិបាលបានបន្តថា វីរុសដែលតា បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេសខេត្តឧត្តរមានជ័ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner