​ស្វីសជូនវៀតណាម​​​សម្ភារ​វេជ្ជសាស្ត្រជាង​៥​លាន​ដុល្លារ​​ ​As​t​raZe​n​e​ca​ ​ជាង​១​លាន​ដូ​ស​ទៀត​មកដល់​ដែរ​

ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម​បាន​ទទួល​សម្ភារ​វេជ្ជសាស្ត្រ​ ​តម្លៃ​ប្រមាណ​៤​.​៩​លាន​ហ្វ្រង់ ​ឬ​ ​៥​.​៣​លាន​ដុល្លារ​អាមេរិក​ ​ពី​រដ្ឋាភិបាល​ស្វីស​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​១​៣​ ​សីហា​ម្សិលមិញ​ ​ក៏​ចំ​ពេល​ដែល​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ប្រភេទ​ចំនួន​១​.​១​លាន​ដូ​ស​ទៀត​ត្រូវ​បាន​បញ្ជូន​មកដល់​វៀតណាម​ ​ណា​ថ្ងៃ​ដដែល​នោះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​។​

​ប្រភព​ថា​ ​សម្រាប់​ជំនួយ​របស់​ស្វីស​ ​រួម​មាន​ម៉ាស៊ីន​ផលិត​អ៊ុក​ស៊ី​សែន​ ​៣​០​ឈុត​ ​ឧបករណ៍​តេ​ស្ត​រហ័ស​៥​០​ម៉ឺន​ប្រអប់​ ​និង​ម៉ាស់​វេជ្ជសាស្ត្រ​ ​៣​០​ម៉ឺន​បន្ទះ​។​

​សម្រាប់​វ៉ាក់សាំង​ជាង​១​លាន​ដូ​ស​ទៀត​ ​ដែល​ដឹក​ទៅដល់​វៀតណាម​នេះ​ ​គឺជា​បាច់​ទី​៨​ហើយ​ ​ក្នុងចំណោម​៣​០​លាន​ដូ​ស​ ​ដែល​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ ​V​N​V​C ​ក្នុង​ការ​ផ្គត់ផ្គង់​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner