ពលករដែលវិលត្រឡប់ពីថៃ តាមច្រកទ្វារតំបន់អូរអន្លក់-សួនស៊ុ ស្រុកកំរៀង ចំនួន៣៨៥នាក់ តេស្តរហ័សរកឃើញ វិជ្ជមានកូវីដ-19 ចំនួន២៩នាក់

អត្ថបទដោយ៖
Kien Sereyvuth

     លោក សុខ គឹមខុន អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ក្នុងចំណោមពលករដែលបានជាប់គាំងនៅក្នុងប្រទេសថៃកន្លងមកនិងដោយសារតែការបិទខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេល១៤ថ្ងៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិធានការនូវក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងពីការរាតត្បាតរាលដាលជំងឺកូវីដ-19 ចូលក្នុងសហគមន៍។ និងក្រោយពីការបញ្ចប់ នូវការបិទខ្ទប់ ខាងលើនេះត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តទាំង០២ (ច័ន្ទបុរី-បាត់ដំបង)និងកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងដោយមានការសម្របសម្រួលពីអាជ្ញាធរនៅទីនោះ បងប្អូនពលករដែលជាប់គាំងទាំងនោះត្រូវបានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចសម្របសម្រួលធ្វបញ្ជូនឲ្យវិលត្រឡប់ចូលមកកាន់ស្រុកកំណើតខ្លួនវិញតាមច្រកដែលបានកំណត់ស្ថិតក្នុងភូមិសាស្ត្រស្រុកសយដាវ ខេត្តច័ន្ទបុរី ឈមជាមួយនិងស្រុកកំរៀង របស់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៣ខែសីហាថ្មីៗនេះ តាមច្រកទ្វារតំបន់ អូរអន្លក់-សួនស៊ុ ហើយក្នុងចំណោមពលករដែលចូលតាមច្រកអូរអន្លក់-សួនស៊ុ មានចំនួនសរុប ៣៨៥នាក់។ក្នុងនោះតេស្តរកឃើញ”ករណីវិជ្ជមាន”ចំនួន២៩នាក់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលក្នុងស្រុកកំរៀងភ្លាមៗ។ដោយឡែកពលករដែលតេស្តអវិជ្ជមានត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ផងដែរ។

       ក្នុងព្រឹកថ្ងៃដដែលនេះផងដែរ តាមរយៈជួបជាមួយអាជ្ញាធរនិងកងកម្លាំងតាមព្រំដែនក្នុងស្រុកសយដាវ ខេត្តច័ន្ទបុរី រវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងនោះអាជ្ញាធរថៃ បានឲ្យដឹងថា៖ ចំនួនបងប្អូនពលករខ្មែរ អាចមានចំនួនកើនច្រើនលើសពីការរំពឹងទុក ដោយសារតែហេតុផលបងប្អូនទាំងនោះ ហាក់ដូចជាទទួលបានព័ត៌មានជាច្រើនពីស្រុកខ្មែរ ទើបបងប្អូនវិលត្រឡប់មកច្រើនដោយមិនភ័យខ្លាចពីតម្រួតខាងថៃចាប់ឡើយ។គឺនៅពេលឃើញតម្រួតឬសមត្ថកិច្ច ពួកគាត់លែងរត់លូនដូចមុនទៀតហើយ គឺបងប្អូនឈរឲ្យសមត្ថកិច្ចនិងតម្រួតថៃ ចាប់តែម្តង។

      នៅក្នុងឱកាសចុះជួបពិភាក្សា រវាង ឯកឧត្តមអភិបាលខេត្តបាត់ដំបង ជាមួយអាជ្ញាធរថៃនិងកងកម្លាំងថៃ ឈរជើងតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ជាប់ភូមិសាស្ត្រស្រុកកំរៀង (ខេត្តបាត់ដំបង) និងស្រុកសយដាវ (ខេត្តច៏ន្ទបុរី) តាមរយៈការផ្តល់ព័ត៌មានពីខាងថៃ បានឲ្យដឹងថា៖ ចំនួនពលករដែលជាប់គាំង នៅក្នុងពេលបិទខ្ទប់ព្រំដែន ហើយដែលត្រូវបញ្ជូនមកវិញនេះ មានចំនួន២៨៦នាក់ ដែលត្រូវចូលតាមច្រកនេះ។ដោយពលករជាង១០០នាក់ដែលឆ្លងតាមអូរនិងច្រករបៀង ក្នុងភូមិសាស្ត្រស្រុកក្លងហាត ប្រឈមនិងស្រុកសំពៅលូន ខេត្តបាត់ដំបង និងបញ្ជូនតាមច្រកសំពៅលូន។

        ប្រភពពីសមត្ថកិច្ចប្រចាំការនៅច្រកទ្វារតំបន់អូរអន្លក់-សួនស៊ុ ស្រុកកំរៀង បានធ្វើការកត់សំគាល់ថា៖ ចំនួនពលករដែលខាងថៃបញ្ជូនឲ្យត្រឡប់មកវិញនេះ មានចំនួនប្រមាណជិត៤០០នាក់។តែដោយដោយឡែក បងប្អូនពលករដែលចូលពីខេត្តផ្សេងៗ សរុបប្រមាណជិត២០០នាក់ផងដែរ។ក្នុងរយៈពេល០១ថ្ងៃ ក្រោយចាប់ផ្តើមបើកព្រំដែនវិញអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ច របស់ ខេត្តបាត់ដំបង ដែលស្ថិតក្នុងគោលដៅកំណត់ទទួលពលករខ្មែរវិលត្រឡប់ពីថៃ តាមរយៈការបញ្ជូនរបស់ភាគីថៃ មានចំនួនសរុបប្រមាណ ៦០០នាក់៕ ( អត្ថបទ’ រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner