ប្រទេស​ថៃ​ឆ្លង​ថ្មី​ជាង​២​.​២​ម៉ឺន​នាក់​ ​និង​ស្លាប់​២​១​៧​នាក់​ទៀត​ ២៤ម៉ោង

ក្រសួងសុខាភិបាល​ប្រទេស​ថៃ​បាន​រាយការណ៍​ ​នា​ព្រឹក​ថ្ងៃសៅរ៍​ ​ទី​១​៤​ ​សីហា​ ​២​០​២​១​នេះ​ថា​ ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​១​៧​នាក់​ទៀត​ ​និង​ឆ្លងចំនួន​២​២​០​៨​៦​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​ប្រភព​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ទាំង​ជាង​២​.​២​ម៉ឺន​នាក់​ ​នៅតែមាន​២​៧​០​នាក់​ ​ឆ្លង​ក្នុង​ពន្ធ​នាគា​រដែ​រ​។​ ​ជាមួយគ្នា​នេះ​ ​ក្នុង​ពេល​២​៤​ម៉ោង​មកនេះ​ ​ក៏មាន​អ្នកជំងឺ​២​៣​៦​៧​២​នាក់​ទៀត​ ​ជាសះស្បើយ​និង​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​ដែរ​។​

​ចាប់តាំង​ពីរ​លក​ទី​៣​ ​កាលពី​ថ្ងៃ​ទី​១​ ​មេសា​មក​ ​ថៃ​ឆ្លង​ថ្មី​ជាង​៨​៥​ម៉ឺន​នាក់​ ​ជាជាង​៦​៤​ម៉ឺន​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner