ស្រណោះខ្លាំងណាស់!! ប្រពន្ធព្រាត់ប្ដី កូនៗព្រាត់ឪពុក ខណៈបុរស ម្នាក់ឡេីងដាក់អំពូលភ្លេីងឲ្យមាន់ដោយមិនបានបិទប៉ារ៉ែតក៏ឆក់ស្លាប់

    ភ្នំពេញ  ៖  គ្រួសារមួយបានបាត់បង់ប្តី  ឬឪពុកជាទីស្រលាញ់ទាំងស្រស់ញញឹម គ្រាហ៍ដែលបុរសរងគ្រោះឡើងទៅលើជញ្ជាំង ដើម្បីពិនិត្យមើលអំពូលភ្លើងសម្រាប់បំភ្លឺឲ្យសត្វមាន់ដេកពេលយប់ ប៉ុន្តែជាអកុសលត្រូវចរន្តឆក់ធ្លាក់មកខាងក្រោមបណ្តាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវពេលបញ្ចូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ដោយបន្យល់ទុកនូវប្រពន្ធ និងកូន២នាក់នៅក្នុងបន្ទុករាល់ថ្ងៃ ។

  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១៨ និង៣០នាទីថ្ងៃ១៣  ខែសីហា  ឆ្នាំ ២០២១ នៅចំណុចក្នុងផ្ទះ ផ្លូវបេតុង ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 ជនរងគ្រោះ(សព)ឈ្មោះ ឡៅ ឈួន ហៅឆាយភេទ ប្រុស អាយុ៤០ឆ្នាំ  មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ  ។

   សមត្ថកិច្ចបានឲ្យដឹងថា  មុនពេលកើតហេតុកាលពីថ្ងៃទី១៣  ខែសីហា  ឆ្នាំ២០២១  វេលាម៉ោងប្រហែល១៨ និង៣០នាទីជនរងគ្រោះបានមកតអំពូលភ្លើងដែលដាច់នៅផ្ទះចំណុចកេីតហេតុ ដោយពេលតអំពូលភ្លើងដែរមានកម្ពស់ប្រហែល៤ម៉ែត្រពីដី  ជនរងគ្រោះបានដាក់ជណ្ដើរឡើងតដោយមិនបានបិទប៉ារ៉ែតភ្លើងនោះទេ ពេលកំពុងតនោះជនរងគ្រោះ(សព)បានឆក់ខ្សែភ្លើងបណ្ដាលឲ្យធ្លាក់មកដី ភ្លាមនោះបងប្អូនជងរងគ្រោះបានធ្វើចលនាសង្រ្គោះបឋមនិងបានបញ្ចូនទៅមន្ទីពេទ្យទឹកថ្លា និងមន្ទីពេទ្យពងទឹកតែពេទ្យមិនមានសម្ភារៈជួយ ក៏បានដឹកមកដល់មន្ទីពេទ្យម្លិះចំការដូងតែពេលមកដល់មន្ទីពេទ្យ ពេលនោះពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់ទៅហើយនិងបានឲ្យយកសពទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រណី។និងបានឲ្យពេទ្យយកសំណាកជាលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ19។

  បេីតាមសន្និដ្ឋានវាយតម្លៃតាមការពិនិត្យនិងវិភាគរបស់មន្ត្រីជំនាញខណ្ឌ ជុំវិញកន្លែងកើតហេតុ ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន   រួចសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី  ។ 

 ជាមួយគ្នានោះដែរ  សមត្ថកិច្ចជំនាញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានជំនាញជាងភ្លើងក្តី ឬ អ្នកមិនមានជំនាញក្តី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតជាមួយចរន្តអគ្គិសនី ប្រសិនបើធ្វេសប្រហែសតែបន្តិច គឺអាចឆក់ស្លាប់ភ្លាម  ៕ដោយ  ៖  ជីម  ភារ៉ា
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner