រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បុកឡេីងខឿនរួចបន្តទៅបុកដេីមឈេីមួយដេីម បណ្តាលឱ្យដួលរាបដល់ដី

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿង ដាច់ហ្វាំងជ្រុលបុកឡេីងខឿនរួចបន្តទៅបុកដេីមឈេីមួយដេីម បណ្តាលឱ្យដួលរាបដល់ដីទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទី ព្រឹក ថ្ងៃ ទី ១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះកែងផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឱ្យដឹងថា នៅមុនពេល កើត ហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0647 បេីកបរធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ជិតដល់ស្តុបកន្លែងផ្លូវកែងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ រួចបានគេចរថយន្តនៅខាងមុខជាច្រេីនគ្រឿង ក៏ស្រាប់តែជាន់ហ្វ្រាំងបន្ថយល្បឿនតែហ្វ្រាំងមិនសុី ក៏ជ្រុលចង្កូតបួងទៅបុកឡេីងខឿនទ្រូងផ្លូវ រួចបន្តទៅបុកដេីមឈេីមួយដេីម បណ្តាលឱ្យដួលរាបដល់ដីតែម្តង។ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះមកដល់ ទីតាំងកន្លែង កើត ហេតុ រួចក៏បានធ្វើការទំនាក់ទំនង ទៅខាង សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក ឱ្យចុះមកការវាសវែងយករថយន្តបង្កយកទៅរក្សាទុកបណ្តោះអាសន្នសិន ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner