ឆន្ទៈទ័ពអាវខៀវនៅក្នុងការបន្តគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង

ភ្នំពេញ៖ ពិតជាមោទកភាពចំពោះសកម្មភាពប្រចាំថ្ងៃដែលទ័ពអាវខៀវនៃក្រុមគ្រួសារ ស.ស.យ.ក មូលដ្ឋានខណ្ឌទាំងអស់ បានដើរតួនាទីយ៉ាងសកម្មប្រកបដោយស្មារតីរួបរួមទទួលខុសត្រូវក្នុងបុព្វហេតុការពារអាយុជីវិតកុមារ និងយុវជនដែលជាអនាគតរបស់កម្ពុជា។ ក្នុងកាលៈទេសៈដ៏លំបាកនេះ យុវជនរបស់យើងបានកៀកស្មាគ្នាដោយទឹកចិត្តអង់អាចពោរពេញដោយភាតរភាព និងធ្វើសកម្មភាពស្ម័គ្រចិត្តរួមគ្នាក្នុងដំណើរឆ្ពោះទៅកសាងសំណាញ់សុវត្ថិភាពសង្គមដើម្បីជួយរារាំងការជ្រៀតជ្រែកនៃមេរោគកូរ៉ូណាចាស់ថ្មី ចូលទៅយាយីអាយុជីវិតប្រជាជន និងបង្អាក់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ភាពរឹងមាំស្វាហាប់ក្នុងដំណាក់កាលនេះ បង្ហាញឱ្យឃើញថា កោសិការសង្គមជំនាន់ថ្មី បានតម្កល់ខ្ពស់ទង់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយធ្វើឱ្យកុមារ និងយុវជនដែលមកទទួលវ៉ាក់សាំងរៀងរាល់ថ្ងៃ កាន់តែមានទំនុកចិត្ត ជឿជាក់លើកម្ពុជា ជឿជាក់លើថ្នាក់ដឹកនាំ និងអាចងើបឈរប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner