“អ៊ុំស្រីម្នាក់” ដែលពិការភាពកោងខ្នង ជាង០៣ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយពីចាក់នូវវ៉ាក់សាំងការពារកូវីដ-19បាន០២-០៣ថ្ងៃរួចអ៊ុស្រីដែលធ្លាប់តែកោងខ្នង បានជាសះស្បើយ

អត្ថបទដោយ៖
Kien Sereyvuth

      ពិតជាមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលថ្មីៗនេះពាក់ព័ន្ធនិងអ៊ុស្រីជាស្រ្តីមេម៉ាយម្នាក់ ដែលមានវ័យអាយុ៧៣ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ  ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងមានពិការភាពកោងខ្នង ដើរទៅណា៎ មកណា៎ ដើរអោនៗកោងខ្នង អស់រយៈពេល០២-០៣ឆ្នាំ កន្លងមកនេះ.។និងក្រោយពីបានទទួលនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-19 (ដូសទី១) កាលពីនៅដើមខែសីហាឆ្នាំ២០២១ថ្មីៗនេះនិងក្រោយពីការចាក់វ៉ាក់សាំងរួច បានរយៈពេល២ថ្ងៃមក អាការៈជំងឺកោងខ្នង ពីមុនមកបានជាសះស្បើយ ដោយមិននឹកស្មានដល់ពីអាការៈ ពិការភាពអស់រយៈពេលជាង៣ឆ្នាំរបស់ខ្លួនកន្លងមក បានជាសះឡើងវិញបែបនេះ។ ហើយសូម្បីតែអ្នកភូមិផង នៅក្បែរខាងជិតគ្នា ក៏មានការជួយត្រេកអរមានការភ្ញាក់ផ្អើល ពីអាការដែលអ៊ុស្រីម្នាក់នេះបានជានូវ”ពិការភាពកោងខ្នង”ដែលកន្លងមកអ៊ុស្រី មានអាការៈខ្នងកោង ដើរទៅណាមកណា ក៏លំបាកដោយសារតែសុខភាពពិការភាព។

        តាមដំណើររឿងរៀបរាប់ឲ្យដឹងពីអ៊ុស្រីឈ្មោះង៉ឺន អឿន អាយុ៧៣ឆ្នាំ ជាស្ត្រីមេម៉ាយជាង១០ឆ្នាំនិងមានជីវភាពក្រីក្រខ្វះខាតជួបការលំបាករស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា៖   

     តាមរយៈនៃការរៀបរាប់ប្រាប់ និង ធ្វើកាយវិការត្រាប់ឡើងវិញពី “ពិការភាព-កោងខ្នង”និងក្រោយពីចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ-19 របស់អ៊ុស្រីជាមួយនិងការរំលេច ឲ្យដឹងពីលោក ម៉ិល សុផលអភិបាលស្រុកឯកភ្នំ លោកបញ្ជាក់ថា៖ទាំងរូបលោកទាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងភូមិ ក៏មានការភ្ញាក់ផ្អើលនិងជួយត្រេកអរផងដែរខណៈឮដំណឹងថាអ៊ុស្រីម្នាក់នេះបានជាពីជំងឺកោងខ្នងនិងបានដើរត្រង់ខ្លួនវិញបានខ្លះហើយ ក្រោយពីការចាក់វ៉ាក់ការពារជំងឺឆ្លងកូវីដ-19ដូសលើកទី១រួចបាន២-៣ថ្ងៃ។ហើយក្នុងនោះផងដែរ រូបលោកនិងក្រុមការងារក៏បានចុះមកពិនិត្យនិងសាកសួរសុខទុក្ខពីស្ថានភាពពិតនៃសុខភាពរបស់អ៊ុស្រីថែមទាំងបាននាំយកនូវអំណោយស្បៀងមួយចំនួនរបស់សម្តេចក្រឡាហោម សខេង ផ្តល់ជូនលោកអ៊ុស្រីផងដែរ។ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner