រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ប្រភេទ Delta ៨នាក់នៅសង្កាត់​ក្បាលកោះ

អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន៨នាក់ ក្នុងចំណោមជាង១០០នាក់ រស់នៅតាមបណ្តោយផ្លូវបេតុង១ខ្សែ ទល់មុខវត្តកៀនស្វាយក្នុង  ស្ថិតក្នុងភូមិយកបាទ និង ភូមិយកបាទទី១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវក្រុមគ្រួពេទ្យរកឃើញថា  មានវិជ្ជមាន កូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ។
បន្ទាប់ពីរកឃើញប្រជាពលរដ្ឋចំនួន៨នាក់ មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta រួចមក នៅរសៀល ថ្ងៃទី១៤ ខែសីហា  ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងលោកហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះបិទខ្ទប់លំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅអមសង្ឋាងផ្លូវបេតុង១ខ្សែ ក្នុងភូមិយកបាទ និង ភូមិយកបាទទី១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយមិនអោយធ្វើដំណើរឆ្លងកាត់ឡើយ។

តាមការបញ្ជាក់ពីលោកហ៊ត គឹមនី អភិបាលរងខណ្ឌ ដែលប្រចាំការនៅគោលដៅបិទខ្ទប់បានអោយដឹងថា  បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញ ប្រជាពលរដ្ឋមួយគ្រួសារ មានសមាជិកជាង១០នាក់  មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន៨នាក់រួចមក  ពេលនេះក្រុមគ្រូពេទ្យបានចុះមកយកសំណាកប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអមសង្ខាងផ្លូវបេតុង ទល់មុខវត្តកៀនស្វាយក្នុង ។ ប្រជាពលរដ្ឋដែលត្រូវយកសំណាកមានជាង១០០នាក់  ចំណែកអ្នកមានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ទាំងអស់ត្រូវបានដឹកបញ្ជូនចេញពីភូមិទៅកាន់មណ្ឌលព្យាបាលអស់ហើយ ដោយឡែកអ្នករស់នៅក្នុងភូមិត្រូវចេញពីផ្ទះដើម្បីអោយក្រុមគ្រូពេទ្យយកសំណាក់ទាំង  បើមិនព្រមអោយក្រុមគ្រូពេទ្យយកសំណាកដោយស្ម័គ្រចិត្តទេនោះ  ផ្លូវបេតុងមួយខ្សែនេះនឹងត្រូវបិទរយៈពេលយូដោយមិនអោយធ្វើចរាចរឡើយ ។

សូមរំលឹកថា កន្លងមកលោក ចេង មុនីរ៉ា  អភិបាលខណ្ឌច្បារអំពៅតែងតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់ទាំង៨ ត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ  ជាយ័ន្តដ៍ស័ក្តិស័ទ្ធបំផុតក្នងការការពារអាយុ ជីវិត បងប្អូន ជៀសផុតពីជំងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ សណ្តោស-ប៊ុនធី
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner