ប្រធានគណបក្សយុវជនកម្ពុជាឆ្លងជំងឺកូវីដ-១៩

ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែសីហានេះថា លោកបានឆ្លងជំងឺកូវីដ-១៩ និងសូមអ្នកពាក់ព័ន្ធជាមួយលោកផ្ទាល់ និងប្រយោលសូមតាមដានសុខភាព។
លោក ពេជ្រ ស្រស់ បានសរសេរក្នុងហ្វេសប៊ុកថា “សូមអ្នកពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ និប្រយោលសូមតាមដានសុខភាពផង ឥឡូវខ្ញុំឆ្លងកូវីដ-១៩ ហើយ វាពិតជាមិនគួរឲ្យជឿសោះតែម្តង ខ្ញុំប្រយ័ត្នខ្លាំងណាស់ដែរ នៅតែឆ្លងទាល់តែបាន ហើយមិនដឹងឆ្លងតាមណាទេ”៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner