រដ្ឋបាលក្រុងកោះរ៉ុងបានប្រកាសបើកភូមិកោះតូច នៃសង្កាត់កោះរ៉ុង​សន្លឹម​ឡើងវិញ

ព្រះសីហនុ៖ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា រដ្ឋបាលក្រុងកោះរ៉ុងបានប្រកាសបើកភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១នេះ ក្រោយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ បានធ្វើការយកសំណាកតេស្តលើកទី២ រកវីរុសកូវីដ-១៩ លើប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះតូច ប្រមាណជាង ៦០០នាក់ ដោយទទួលលទ្ធផល អវិជ្ជមាន ១០០% ។ លោកអភិបាលក្រុងកោះរ៉ុង ក៏បានបញ្ជាក់ផងដែរថា ចំពោះអ្នកដំណើរតាមទូកផ្សេងៗ រឺម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ គឺអាចដំណើរការដឹកភ្ញៀវទេសចរណ៍ចេញ-ចូលមកភូមិកោះតូចបានដូចធម្មតា។

គួរំលឹកថា កាលពីថៃ្ងទី ២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង បានសំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ក្រោយលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើប្រជាពលទូទាំងភូមិ រកឃើញអ្នកវិជ្ជមាន សរុបចំនួន ២៤នាក់ ស្រី១៣នាក់ ហើយមកដល់បច្ចុប្បន្ននេះអ្នកជំងឺខ្លះទទួលបានការព្យាបាលជាសះស្បើយ និងបានវិលត្រឡប់មកកាន់លំដ្ឋានរៀងៗខ្លួនវិញ និងបន្តធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយមានការឧបត្ថមជាស្បៀង អាហារ និងថវិការមួយចំនួនទៀតពីរដ្ឋបាលក្រុងកោះរ៉ុង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner