សេចក្តីជូនដំណឹង ស្ដីពី ការយកសំណាកលើកទី២ នៅផ្សារចំការគ(ហៅផ្សារថ្មី)

រដ្ឋបាលក្រុងសិរីសោភ័ណ សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋដែល ប្រកបអាជីវកម្មក្នុងផ្សារចំការគរ និងតាមផ្ទះល្វែងបែរមុខ មកផ្សារចំការគរទាំងអស់ ឲ្យបានជ្រាបថា ៖ ចំពោះអាជីវករក្នុងផ្សារ និងអាជីវករតាមផ្ទះល្វែង ត្រូវមកយកសំណាកលើកទី២ នៅក្នុងផ្សារចំការគ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានរយៈពេល ចំនួន០១ថ្ងៃ ចាប់ពីម៉ោង៦:៣០ព្រឹកតទៅ ។

ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូន ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មទាំងអស់នឹងចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

បញ្ជាក់៖ក្នុងករណីបងប្អូនអាជីករណាមិនព្រមមកយកសំណាកលើកទី២ គឺមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរក្នុងផ្សារឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner