លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ​ដល់ កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកស្បៀង និងសំណេះសំណាលជាមួយកុមារនៅអង្គការអាហ្វីស៊ីបកម្ពុជា ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បាននាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ក្មួយៗ និងចៅៗ នៅក្នុងអង្កការអង្គការអាហ្វីស៊ីបកម្ពុជាដោយក្តីស្រឡាញ់ និងដោយក្តីនឹករលឹក ។

លោកជំទាវក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ លោកស្រី ម៉ម សូម៉ាលី ដែលជាគណៈគ្រប់គ្រងរបស់អង្គការអាហ្វីស៊ីបកម្ពុជា រួមជាមួយនឹងបុគ្គលិកអង្គការទាំងអស់ បានដឹកនាំនិងគ្រប់គ្រងអង្កការចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ននេះទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ តាមរយៈ ការជួយផ្តល់ដំណោះស្រាយ សម្របសម្រួលជួយដល់ក្រុមគោលដៅ ជាយុវនារី និង កុមារីជនរងគ្រោះ និងងាយរងគ្រោះ ដោយការជួញដូរ រំលោភបំពាន និង កេងប្រវញ្ច័ផ្លូវភេទ បានជាច្រើននាក់ ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ ។

លោកជំទាវបានបន្តទៀតថា ៖ ចៅៗទាំងអស់ទទួលបានកន្លែងស្នាក់នៅនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់អាគារស្នាក់នៅដ៏ស្រស់ស្អាត និងសមរម្យនាពេលនេះ។ ដើម្បីជាតម្លៃតបស្នងដល់សម្តេចទាំងទ្វេរ ចៅៗទាំងអស់គ្នាត្រូវតែខិតខំរៀនសូត្រ បង្កើនចំណេះវិជ្ជា ចំណេះវិជ្ជាជីវៈ និងត្រូវចេះអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ។

លោកជំទាវក៏បានផ្តាំផ្ញើរថា ៖ ចៅៗទាំងអស់មិនត្រូវបាក់ទឹកចិត្តនោះទេ ត្រូវរក្សាជំហររបស់ខ្លួនឲ្យបានល្អ និងត្រូវគោរពតាមតាមបទបញ្ជា និងការណែនាំរបស់លោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាល ជាពិសេស ចៅៗទាំងអស់គ្នាត្រូវចូលរួមគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner