នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តកំពត សហការ ជាមួយនគរ បាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 5 នាក់ពាក់ព័ន្ធលួចលុយតាមវីង
កំពត: ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម៉ោង៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អនុវត្តន៍តាមការ អនុញ្ញាតិឱ្យបើកការស៊េីបអង្កេតបឋមលេខ១០ របស់ព្រះរាជអាជ្ញារង ខា ដែន ណា ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី លួចមានស្ថាន ទម្ងន់ទោស(លួចតាមទីតាំងផ្ទេរប្រាក់វីង) នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្នុងការ អនុវត្តន៍នេះយេីងបានឃាត់ខ្លួនជនស ង្ស័យបានចំនួន៥នាក់(ស្រីម្នាក់):១/. ឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរស្មីកណ្តាល ឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។
២/.ឈ្មោះ សេង សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣/.ឈ្មោះ ជុំ ស្រី ភេទស្រី អាយុ៦០ឆ្នាំនៅភូមិខ្សាន ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
៤/.ឈ្មោះ ម៉ម សុឃុន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិថ្មីលើ ឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។
៥/.ឈ្មោះ តុន សំណាង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិរស្មី ឃុំសំយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅចំណុចភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
