ជ្រូកកណ្ដុរបង្កកចំនួន 3 ធុងក្លាស្សេ ត្រូវបានសមត្ថិកិច្ចចម្រុះ​ឃាត់ចាប់បាន នៅស្រុកកំពង់ឡាច

អត្ថបទដោយ៖
ជា សេឌី

ក្រោមការបញ្ជាដោយផ្ទាល់ពី ឯកឧត្តមតាន់ ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ ព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២១ បានសហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វរបស់កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ចុះស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខចង្កូតស្ដាំPSHN 0319 បានដឹកសត្វជ្រូកបង្កកចំនួន០៣ធុងក្លាសេ្សស្មើនឹង៦៥ក្បាលមានទម្ងន់៤២០គីឡូក្រាម និងគ្រឿងក្នុង៣០គីឡូក្រាម ជាប្រភេទពូជ(ជ្រូកកណ្តុរ) ឃាត់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

 រថយន្តខាងលើបានធ្វើការនាំចូលសត្វជ្រូកបង្កកមកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់)ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ជាចុងក្រោយក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យ និងបសុព្យាបាល នៃនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនិតិវិធី៕សុខ គឹមសៀន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner