ថៃសម្រេចការចាក់វ៉ាក់សាំងកូវីដជាង២២លានម្ជុលហើយ វ៉ាក់សាំង៤ប្រភេទ


ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយ នាថ្ងៃទី១៥ សីហា ២០២១នេះថា វ៉ាក់សាំងកូវីដ១៩ ចំនួនជាង២២.៥០លានម្ជុលហើយដែលត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ ដោយផ្អែកតាមរបាយការណ៍របស់ក្រសួងអប់រំជាន់ខ្ពស់ វិទ្យាសាស្ត្រ ស្រាវជ្រាវនិងនវានុវត្តន៍។

ប្រភពថា គិតត្រឹមថ្ងៃសុក្រទី១៣ សីហា មនុស្ស ១៧,២៣៩,៥៩៣នាក់ ឬ២៦ភាគរយនៃចំនួនប្រជាជនសរុបបានចាក់វ៉ាក់សាំង ដូសទី១ ខណៈមនុស្ស៤,៨៥៥,០០០ ឬ ៧.៣ភាគរយបានចាក់វ៉ាក់សាំងដូសទី២ ហើយមនុស្ស៤១៤០៦៦នាក់ ឬ ០.៦ភាគរយបានចាក់ដូសទី៣ នាំឲ្យចំនួនវ៉ាក់សាំងសរុបដែលបានចាក់គឺមាន ២២,៥០៨,៦៥៩ដូសហើយ។

វ៉ាក់សាំងចាក់ច្រើនជាងគេគឺវ៉ាក់សាំង ស៊ីណូវ៉ាក់ បន្ទាប់មកគឺវ៉ាក់សាំង Astrazeneca បន្ទាប់មកទៀត គឺវ៉ាក់សាំងស៊ីណូហ្វាម ខណៈវ៉ាក់សាំងអាមេរិក Pfizer តិចជាងគេ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner