វៀតណាមនឹងបញ្ជាទិញ Pfizer ថែម២០លានដូសទៀត

ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចេញផ្សាយ នៅថ្ងៃទី១៥ សីហានេះថា រដ្ឋាភិបាលវៀតណាមនឹងបញ្ជាទិញវ៉ាក់សាំងអាមេរិក Pfizer ចំនួន២០លានដូសបន្ថែមទៀត ក្រោយពេលចុះកុងត្រាទិញ៣១លានដូស កាលពីខែឧសភា។

ក្រសួងសុខាភិបាលវៀតណាមថា នឹងចាប់ផ្តើមដំណើរការទិញនេះ ក្នុងពេលកាន់តែឆាប់ តាមលទ្ធភាព។ វៀតណាមដាក់ផែនការចាក់វ៉ាក់សាំង ៧០ភាគរយនៃចំនួនប្រជាជនសរុប។

១លានដូសដំបូងនៃ Pfizer បានទៅដល់វៀតណាម កាលពីខែកក្កដា ហើយ៣លានដូសទៀត គ្រោងថា នឹងទៅដល់ ក្នុងខែសីហានេះ ហើយនៅសល់៤៧លានដូសទៀត នឹងទៅដល់ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១នេះ។

វៀតណាមមានវ៉ាក់សាំង ១៩លានដូសហើយ រួមមាន AstraZeneca, Sputnik V, Pfizer, Moderna, and Sinopharm៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner