បើកឡានធ្លាក់ពីលើដរចូលក្នុងទឹកទន្លេ

អត្ថបទដោយ៖
ហេង វណ្ណា

ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៩:២០នាទី នៅចំណុចកំពង់ចម្លងព្រែកតូច ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មានករណីបើកឡានធ្លាក់ពីលើដរចូលក្នុងទឹកទន្លេ។

យោងតាមរបាយការណ៍ របស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ម្ចាស់រថយន្ត រួមដំណើរដោយមនុស្ស ៣នាក់ បានបើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ ស ចុះទូកដរ បណ្ដាលឱ្យជ្រុលធ្លាក់ពីទូកលិចចូល ទន្លេបាសាក់តែម្ដង ។ ករណីនេះ ត្រូវបានអាជ្ញាធរ រួមជាមួយ អ្នកបើកទូកដរនិង ប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេលទើបមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះនោះទេ គ្រាន់តែបាត់បង់ទ្រព្យសម្បត្តិចំនួន។ បច្ចុប្បន្នរថយន្តកំពុងតែស្ទូចឡើងមកលើគោកវិញហើយ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner