សមតិកិច្ចបង្ក្រាប ក្រុមសកម្មខាងលួចនៅកន្លែងវេរលុយ

អនុវត្តតាមដីកាចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នូវការអនុញ្ញាតបើកកិច្ចស៊ើបអង្កេតបឋម និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ព្រមទាំងទទួលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយសមត្ថកិច្ចក្រសួងមហាផ្ទៃ  កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនមនុស្សប្រុសស្រីប្រាំនាក់ រឹបអូសបានរថយន្ត២គ្រឿងផងដែរ។លោកវរសេនីយឯក លក ញ៉ាវ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា អ្នកទាំងនេះ ជាប់ពាក់ព័ន្ធនឹងបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តឡើង តាមកន្លែងវេរលុយក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ចាម និងខេត្តព្រៃវែងជាបន្តបន្ទាប់ អំឡុងពេលប្រហែលមួយឆ្នាំមកហើយ។

សូមបញ្ជាក់ថា ជនសង្ស័យទាំងប្រាំនាក់ រួមមាន ១. ឈ្មោះផាន់ រ័ត្ន ភេទប្រុស អាយុ ៤៥ឆ្នាំ, ២. ឈ្មោះឈុំ ស្រី ភេទស្រី អាយុ ៦០ឆ្នាំ, ៣. ឈ្មោះដេត ឃុន ភេទប្រុស អាយុ ៣៨ឆ្នាំ។ ទាំង៣នាក់មានទីលំនៅឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ៤.ឈ្មោះ តន់ សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ រស់

នៅឃុំសូយោង ស្រុកបារាយ ខេត្តកំពង់ធំ។ ៥. ឈ្មោះហឿង សំអាត ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner