ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ

ភ្នំពេញ៖ ការអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំប្រារព្ធឡើងនៅឯស្ថានទូត ឥណ្ឌានាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។ លោកជំទាវវិជ្ជបណ្ឌិត ទេវ្យានី ឧត្តម ខូប្រាកាឌេ ជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហូតទង់ ជាតិ ដែលអមដោយការច្រៀងភ្លេងជាតិឥណ្ឌា ។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយការអាន សុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌាដោយឯកអគ្គរដ្ឋទូត ។

បន្ទាប់មកមានការចាក់សារវីដេអូ អបអរសាទររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មា ធិការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌​ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជា​ និងអ្នកទទួលពានរង្វាន់ Padma Shri ។ បន្ទាប់មកទៀតក៏មានការផ្សាយផ្ទាល់នៃកម្មវិធីវប្ប ធម៌ដែលធ្វើឡើងដោយសមាជិកសហគមន៍ឥណ្ឌា នៅលើទំព័រផ្លូវការប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ស្ថានទូត ។ ការប្រារព្ធខួបលើកទី៧៤ឆ្នាំ នៃការប្រារព្ធទិវាឯករាជ្យគឺជាផ្នែកដ៏សំខាន់ ជាពិសេសសម្រាប់កម្មវិធីដែល មានឈ្មោះថា “អាហ្សាឌី កា អមរិត ម៉ាហូដសាវ​ (Azadi ka Amrit Mahotsav)” ដែលប្រទេសឥណ្ឌារំកិលឆ្ពោះទៅរកការប្ររព្ធខួបលើកទី ៧៥ ឆ្នាំ នៃការ ទទួលបានឯករាជ្យ នៅឆ្នាំក្រោយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។ កម្មវិធីដែលមានឈ្មោះ ថា “អាហ្សាឌី កា អមរិត ម៉ាហូដសាវ​ (Azadi ka Amrit Mahotsav)” ត្រូវបានផ្តួចផ្តើមឡើង ដោយលោក ណារិន្ទត្រា ម៉ូឌី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយសង្កត់ធ្ងន់លើសសរស្តម្ភចំនួន ៥ ទី១គឺការតស៊ូសេរីភាព ទី២គឺ គំនិតនានាសម្រាប់គម្រប់ខួប៧៥ឆ្នាំ ទី៣គឺសមិទ្ធផលនានាសម្រាប់គម្រប់ខួប៧៥ឆ្នាំ ទី៤គឺ សកម្មភាពនានសម្រាប់គម្រប់ខួប៧៥ឆ្នាំ និងទី៥គឺដំណោះស្រាយនានាសម្រាប់គម្រប់ខួប ៧៥ឆ្នាំ​ ដែលសសរស្តម្ភទាំងអស់នេះជាកម្លាំងដឹកនាំនិង ជំរុញឆ្ពោះទៅមុខដើម្បីរក្សានូវក្តី សុបិន និងភារកិច្ចទាំងឡាយនាពេលអនាគត ។

ដោយផ្អែកលើគោលការណ៍សុខាភិបាល និងការរឹតត្បិតសម្រាប់ជួបជុំរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្មវិធីទាំងមូលត្រូវបានធ្វើឡើងតាម អនឡាញ និងការផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត ។ តំណភ្ជាប់អាច ត្រូវបានស្វែងរកបាននៅលើប្រពន្ធផ្សព្វ ផ្សាយសង្គម Twitter: @indembcam និង Facebook: @IndiaInCambodia របស់ស្ថានទូត ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner