ពលករខ្មែរឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ បានចូលមកធ្វើការនៅលើ ទូកនេសាទដោយខុសច្បាប់

ពលករខ្មែរឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ មកពីភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង បាន  ចូលមកធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor រដ្ឋ Perak តាមរយៈ មេខ្យល់ កាល ពីដើមឆ្នាំ២០២០។

ពលករបរទេសផ្សេងទៀតដែលធ្វើការលើ ទូកនេសាទជាមួយគ្នាមានបំណងធ្វើបាបខ្លួន ពលកររូបនេះបានសម្រេចចិត្តលោតពីលើទូកដោយ បណ្តែត  ខ្លួ ន  ជាមួយពោងរយៈពេល៤ថ្ងៃ ទើបត្រូវប៉ូលីសជើងទឹកប្រចាំតំបន់Lumut រដ្ឋPerak ជួយ សង្រ្គោះ នៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

 ស្ថានទូតបានសហការជាមួយមន្រ្តីប៉ូលីសជើងទឹកប្រចាំតំបន់ បានឱ្យ ភ្នាក់ងារស្ម័គ្រចិត្ត នៅ រដ្ឋ Perak ទៅទទួលពលកររងគ្រោះពីការិយាល័យប៉ូលីសជើងទឹក និងផ្តល់ការហូបចុក កន្លែង ស្នាក់ នៅ ជា បណ្តោះ អាសន្ននៅរដ្ឋ Penang (ព្រំប្រទល់ជាប់រដ្ឋ Perak)។ ពលករមិនមានព័ត៌មានអ្វីទាំងអស់ ពាក់ ព័ន្ធ នឹងថៅកែទូក ហើយស្នើសុំ ស្ថានទូត ជួយអន្តរាគមន៍ឱ្យបានត្រឡប់ទៅកម្ពុជាវិញ។

 ពលកររូបនេះ  នឹងត្រឡប់ទៅកម្ពុជាវិញតាមរយៈកម្មវិធី Repatriation Recalibration Plan  ហើយ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្ត ហោះ អាកាសចរណ៍ សិង្ហបូរីលេខ SQ158 ថ្ងៃ ទី ១៥ ខែសីហា ឆ្នាំ  ២០២១ វេលា ម៉ោង០៥:៣០នាទីល្ងាច។

 ស្ថានទូត បានចេញលិខិតធ្វើដំណើមរបណ្តោះអាសន្ន និងសម្របសម្រួលជាមួយមន្រ្តី អន្តោ ប្រវេសន៍ម៉ាឡេស៊ី ព្រមទាំង បាន ចាត់    មន្រ្តី ជូនដំណើរពលករខាងលើ នៅអាកាសយានដ្ឋាន អន្តរ ជាតិ        KLIA ផង ដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner