អាល្លឺម៉ង់បញ្ជូនយន្តហោះធុន A400M ទៅកាន់រដ្ឋធានីកាប៊ុល ដើម្បីជម្លៀសបុគ្គលិកស្ថានទូត និងជំនួយការអាហ្វហ្គានីស្ថានរបស់ខ្លួន

អាល្លឺម៉ង់៖ កងទ័ពអាល្លឺម៉ង់បាននិងកំពុងបញ្ជូនយន្តហោះដឹកជញ្ជូនធុនធំ A400M ទៅកាន់រដ្ឋធានីកាប៊ុល ដោយមានទាហានឆ័ត្រយោង៣០នាក់នៅលើយន្តហោះ ដើម្បីជម្លៀសបុគ្គលិកស្ថានទូត និងជំនួយការអាហ្វហ្គានីស្ថានរបស់ពួកគេ ខណៈដែលយុទ្ធជនតាលីបង់ឡោមព័ទ្ធរដ្ឋធានីរបស់ប្រទេសមួយនេះ ។ នេះបើតាមសេចក្តីរាយការណ៍របស់ Blid am Sonntag ។

អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់និយាយថា បេសកកម្មជម្លៀសខ្លួនត្រូវបានរៀបចំពេញមួយយប់ដោយមានភាពបន្ទាន់បំផុត ។ មន្ត្រី​អាមេរិក​បាន​និយាយថា ​ពួក​អ្នកការទូត​ត្រូវបាន​បញ្ជូន​ចេញពី​ស្ថានទូត​ទៅកាន់​អាកាសយានដ្ឋាន​។ ​ទាហាន​អាមេរិក​ច្រើន​ទៀត​នឹង​ត្រូវ​បញ្ជូន​មក​ជួយ​ការជម្លៀស​​ ក្រោយ​ពី​ពួក​តា​លី​បង់​រុល​មកកាន់​រដ្ឋធានី​លឿន​ដូច​ផ្លេកបន្ទោរ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ។​

មន្ត្រី​ក្រុម​តា​លី​បង់​ម្នាក់​ក៏​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រដែរថា ក្រុម​ខ្លួន​មិន​ចង់​ឃើញ​ការបាត់បង់​អាយុជីវិត​មនុស្ស​ទេ តែ​ក៏​មិន​មាន​ប្រកាស​បទ​ឈប់​បាញ់​ដែរ ​។​នៅ​មិនទាន់​មាន​ការបញ្ជាក់​អំ​ពី​ស្ថានភាព​របស់​ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស​រ៉ា​ហ្វ ហ្គានី​ យ៉ាងណា​នៅឡើយ​ទេ ​៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner