រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថានជំរុញអោយប្រជាជនក្នុងរដ្ឋធានីកាប៊ុល កុំមានការភិតភ័យ និងថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី

អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Abdul Sattar Mirzakwal បានជំរុញឱ្យប្រជាជនក្នុងរដ្ឋធានីកាប៊ុលកុំមានការភិតភ័យ ដោយលោកអះអាងថានឹងមានការផ្ទេរអំណាចដោយសន្តិវិធីក្នុងប្រទេសអាហ្វហ្កានីស្ថាន។

ជាមួយគ្នានេះ មេដឹកនាំប្រយុទ្ធតាលីបង់បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនត្រូវបន្តស្ថិតនៅខាងក្រៅរដ្ឋធានីកាប៊ុល ដោយមិនត្រូវធ្វើការវាយប្រហារណាមួយឡើយ ខណៈដែលកិច្ចចរចាពីការផ្ទេរអំណាចដោយសន្តិវិធីកំពុងធ្វើឡើង។ ក្រុមអាហ្វហ្កានីស្ថានបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងឡោមព័ទ្ធរដ្ឋធានីកាប៊ុល ពីគ្រប់ទិស ។

ប៉ុន្តែបានសន្យាថា នឹងមិនធ្វើការវាយប្រហារនោះទេ ហើយក៏បានណែនាំឱ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបញ្ចៀសអំពើហិង្សា និងផ្ដល់សុវត្ថិភាពសម្រាប់អ្នកដែលចង់ចាកចេញពីរដ្ឋធានីកាប៊ុល ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ប្រជាជនអាហ្វហ្គានីស្ថានបាននាំគ្នាសម្រុកចេញពីរដ្ឋធានីកាប៊ុល ទៅកាន់ទីជនបទ ដោយ សារពួកគេភ័យខ្លាចពីការវាយប្រហារពីក្រុមតាលីបង់ ៕ ប្រភព៖ Bloomberg

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner