រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងក្រុងបានលុង

រតនគិរី ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលកំពុងរស់នៅក្នុងក្រុងបានលុង នៃខេត្តរតនគិរី ចាប់ពីថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តទៅ ពេលព្រឹកចាប់ពីម៉ោង ៧,៣០នាទី ដល់ម៉ោង ១១,៣០នាទី និងរសៀលចាប់ពីម៉ោង ១៣,៣០នាទី ដល់ម៉ោង ១៧,០០នាទី នៅទីតាំងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner