ជនសង្ស័យប្រុសស្រី៥នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនសង្ស័យប្រុសស្រី៥នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ។
ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន ។ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃ្មួញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀន ។ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ខាងលើកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕