អង្គការ NATO សម្រេចពង្រីកបេសកកម្មហ្វឹកហ្វឺននៅអ៊ីរ៉ាក់ ដើម្បីឆ្លើយតបនឹងការទាមទាររបស់លោក ដូណាល់ ត្រាំ

ប៊ែលហ្ស៊ិក៖ ក្រុមរដ្ឋមន្រ្តីការពារជាតិអង្គការ NATO បានព្រមព្រៀងគ្នានៅថ្ងៃទី១២ ខែកុម្ភៈនេះ បានសម្រេចពង្រីកបេសកកម្មហ្វឹកហ្វឺនដល់កងកម្លាំងសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិ ការអង្គការ NATO លោក ចេន ស្តូថែនប៊ឺគ ដើម្បីឆ្លើយតបនឹងការទាមទាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលចង់ឱ្យ NATO ធ្វើកិច្ចការថែមទៀតនៅតំបន់មជ្ឈិមបូព៌ា ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអង្គការ NATO នៅឯទីស្នាក់ការកណ្តាលក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១២ ខែកុម្ភៈនេះ លោក ស្តូថែនប៊ឺគ បានបញ្ជាក់ថា NATO នឹងទទួលយកសកម្ម ភាពបណ្តុះបណ្តាលមួយចំនួន ដែលអនុវត្តុន៍ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិកប្រឆាំងនឹងក្រុមភេវរកររដ្ឋឥស្លាម ISIL មានន័យថា ការសម្រេចចិត្តមិនតម្រូវឱ្យមានកងទ័ពលោកខាងលិចបន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ ប៉ុន្តែ ក៏នឹងមានការយល់ព្រមពីរដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ ។

សូមជម្រាបថា អង្គការ NATO និងកងកម្លាំងចម្រុះបានផ្អាកបេសកកម្មរបស់ខ្លួន ដែលមានគោលដៅអភិវឌ្ឍកងសន្តិសុខអ៊ីរ៉ាក់មួយរយៈ ដោយសារមានការព្រួយបារម្ភចំពោះស្ថេរភាពក្នុងតំបន់ ក្រោយការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាម៉េរិក សម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃម៉ានី នៅក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner