ព្រឹត្តិការណ៍ប្រដាល់កម្រិតពិភពលោក WLC គ្រោងដំណើរការនៅខែមេសាដដែល ក្រោយសុខធី ប្រកាសដកខ្លួនមិនចូលរួមប្រកួត

អត្ថបទដោយ៖
Kien Sereyvuth

លោក ហ៊ុន ចាន់រាជ ប្រធានក្លិបខេមបូឌាថប់ធីម និងជាដៃគូសហការនៃកម្មវិធីប្រដាល់ WLC WOLD LETHWEI CHAPIONSHIP ដែលគ្រោងរៀបចំនៅលើទឹកដីកម្ពុជានៅដើមខែមេសាខាងមុខនេះ បានបញ្ជាក់ថា បេក្ខភាពកីឡាករប្រដាល់៩រូបរបស់កម្ពុជាដែលគ្រោងប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាករបរទេស និងត្រូវផ្លាស់ប្តូរសមាសភាពកីឡាករថ្មីមួយរូបវិញជំនួសកកីឡាករ  សុខ ធី បន្ទាប់ពីសុខ ធីបានប្រកាសដកខ្លួនមិនចូលរួមប្រកួត។

លោក អះអាងថា កីឡាករថ្មីដែលកម្មវិធីយើងជ្រើសរើសមកជំនួសកន្លែងកីឡាករ សុខ ធី បច្ចុប្បន្នពុំទាន់សម្លឹងឃើញកីឡាកររូបណាដែលសាកសមនៅឡើយនោះទេ ពោលគឺយើងកំពុងមើលទៅតាមបណ្តាក្លិបថាកីឡាកររូបណាសាកសម និងមិនជាប់ភារៈកិច្ចប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅសង្វៀនក្នុងស្រុក។

អ្នកសម្របសម្រួលកម្មវិធីប្រដាល់WLC WOLD LETHWEI CHAPIONSHIP ប្រចាំកម្ពុជារូបនេះបន្តថា WOLD LETHWEI CHAPIONSHIP ដែលរៀបចំនៅកម្ពុជាលើកទី១នេះលក្ខន្តិកៈនៃការប្រកួតគឺមិនយកតាមកម្មវិធី WOLD LETHWEI CHAPIONSHIP នៅមីយ៉ាន់ម៉ាទាំងស្រុងនោះទេ ពោលគឺមានលាយច្បាប់គុណខ្មែរពាក់កណ្តាល។

លោក ពន្យល់ថា ការរៀបចំនៅទឹកដីកម្ពុជាលើកដំបូងនេះកម្មវិធីប្រដាល់ WLC WOLD LETHWEI CHAPIONSHIP គ្រោងចំណាយប្រមាណជាជាង២០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ហើយប្រសិនបើកម្មវិធីប្រដាល់ កម្រិតពិភពលោកនេះ ដំណើរការជោគជ័យសម្រាប់ការរៀបចំលើកទី១នេះ នៅឆ្នាំក្រោយៗទៀតអាច នឹងរៀបចំក្នុងមួយឆ្នាំ២ដង។

គិតមកត្រឹមថ្ងៃទី១១ ខែកុម្ភៈនេះ កីឡាករ៩រូប ដែលមានវត្តមានប្រកួតប្រកួតតតាំងដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាករបរទេស គឺកម្មវិធីប្រដាល់ WLC WOLD LETHWEI CHAPIONSHIP បញ្ចេញព័ត៌មានឲ្យដឹងទើបតែ២រូបប៉ុណ្ណោះ គឺកីឡាករ សុខ រិទ្ធ និង កីឡាករសែន រ៉ាដេត។

សូមបព្ជាក់ថា កម្មវិធីប្រដាល់ WLC WOLD LETHWEI CHAPIONSHIP ដែលរៀបចំនៅទឹកដីកម្ពុជាលើកដំបូងនេះ និងរៀបចំនៅថ្ងៃទី៣ខែ មេសា ឆ្នាំ២០២០នៅក្នុងពហុកីឡដ្ឋានជាតិ ដោយមានសមាសភាព កីឡាករកម្ពុជា៩រូប ប្រកួតដណ្តើមខ្សែក្រវ៉ាត់ ជាមួយកីឡាករបរទេសចាប់ពីទម្ងន់៥១ដល់៦៥គីឡូក្រាម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner