បុរសម្នាក់ត្រូវបានដីបាក់សង្កត់ស្លាប់ បន្ទាប់ពីខ្លួន និងគូដណ្តឹងបានទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង
សៀមរាប៖ បុរសម្នាក់ដែលត្រូវបានគេដឹងថានឹងត្រូវចូលរោងការនៅថ្ងៃ១៨ខែមីនាខាងមុខនេះ បែជាត្រូវដីបាក់សង្កត់កូនកំលោះស្លាប់ ចោលកូនក្រមុំ។ ហេតុការណ៍នេះ បាកើតកាលពីថ្ងៃទី ១២ ខែ កុម្ភៈ ២០២០ នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ក្នុងភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប ភេទប្រុស ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ ជ្រាបចាស់ ឃំុជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរប រកសិករ ។ បច្ចុប្បន្នរស់នៅ( គោកត្រម៉េង) ភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកបន្តថា កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ (ថ្ងៃកើតហេតុ) ជនរងគ្រោះ បាននាំគូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ។
ក្នុងពេលកំពុងជីក ក៏ស្រាប់តែដីបាក់ធ្លាក់សង្កត់បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង។ ក្រោយទទួលព័ត៌មាន សមត្ថកិច្វបានចុះទៅកន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសលវិច្ច័យ។ ឆ្លងកាត់ការ ពិនិត្យឃើញ សាកសព ឈ្មោះ ណិត ចាប ភេទប្រុស អាយុ ២៣ ឆ្នាំ គាត់ពិតជាដីបាក់សង្កត់ពិតប្រាកដមែន ៕ធ.ដ