ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ៖ នៅតាមបណ្តាការដ្ឋានសំណង់មួយត្រូវមានវិស្វករប្រចាំការ២នាក់ បើរកឃើញថាគ្មាន និងបិទចោលតែម្តង

អត្ថបទដោយ៖
Kien Sereyvuth

នៅតាមបណ្តាការដ្ឋានត្រូវមានការវិស្វករចំនួន២នាក់ ហើយបើការដ្ឋានមិនមានការត្រួតពិនិត្យបញ្ជាក់ មិនមានមនុស្សនៅតាមបណ្តាការដ្ឋានគឺ និងប្រឈមនឹងការបិទចោល។ បន្ទាប់ពីបានរៀបចំច្បាប់ស្តីពីសំណង់ ដែលតម្រូវអោយមានការអនុវត្តច្បាប់ ។

ការថ្លែងបែបនេះ នៅក្នុងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា ផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ រៀបចំឡើងដោយក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លើកទី២ ដែលមានការចូលរួមពីស្ថាបត្យករ និងវិស្វករ ប្រមាណជា ១២៤៩ រូប នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ច្បាប់សំណង់ គឺបានធ្វើការជ្រើសរើសយកដៃគូសម្រាប់ជួយគាំទ្រ ដែលក្រសួងនិងធ្វើការជ្រើសរើសយកប្រទេសជប៉ុនត្រូវបានចាត់ទុកជាស្តង់ដារមួយ ហើយក្រសួងនៃប្រទេសទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា តាំងពី៥ឆ្នាំ មុន ដែលបានជួយគាំទ្រច្បាប់ស្តីពីសំណង់នេះ។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់បន្តថា ច្បាប់សំណង់នេះត្រូវតែមានធនានូវសុវត្តិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាងសង់ ហើយធនានូវផលប្រយោជន៍ជាបុគ្គល និងធនានូវផលប្រយោជន៍ជាសារធារណៈ ដែលចាត់ទុកថាគោលដៅចម្បងចង់អោយសំណង់មានសុវត្តិភាព។ គោលដៅទី២ គឺសង់ត្រូវស្ថិនៅលើដីដែលមានកម្មសិទ្ធ ត្រូវអនុលោមផែនការប្រើប្រាស់ដីធ្លី ទៅតាមប្លង់គោល របស់នគររូបនីយកម្មដែលបានសាងស់ ហើយរាល់ការសាងសង់ ត្រូវរក្សាគម្លាតឯកជនទាំងសងខាង ទៅតាមបទដ្ឋាន នគររូបនីយកម្ម និងគោរពនូវទីតាំងសារធារណៈ ពាក់ព័ន្ធទៅនិងលូទឹក ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ក្រសួងក៏បានរៀបចំបានរៀបចំធ្វើប្លង់គោល ប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីដកចេញនូវហេដ្ឋរចនាសម្ព័ន្ធអោយអស់ ងាយស្រួលអោយប្រជាពលរដ្ឋធ្វើសំណើរសំការសាងសង់។ ដែលនេះនិងមានប្រយោជន៍២ ដែលទី១ អនុវត្តន៍ទៅដល់ការប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីធ្លី និងអនុវត្តន៍ទៅតាមផែនការដែលបានរៀបចំរបស់ក្រសួង ក្រោយពេលដែលសំណងសង់ គឺរក្សាគម្លាតនៃការសាងសង់ហើយ ប្រជាពលរដ្ឋមិនមានការភ័យខ្លាច  ហើយរដ្ឋក៏មិនតម្រូវអោយមានការដោះស្រាយ នូវសំណង់បានសង់ហើយមិនគោរពទៅតាមប្លង់គោលដែលចេញដោយក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បន្ទាប់ពីបានជួបបញ្ហានេះនាពេលកន្លងមក ទៅលើការដោះស្រាយផលប៉ះពាល់តួយ៉ាងនៅម្តុំច្បារអំពៅ និងផ្លូវជាតិលេខ ៥ផងដែរ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានរៀបចំអោយមាន  វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ រៀបចំឡើងដោយក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលលើកទីនេះ មានអ្នកចូលរួម ១២៤៩ រូប ខណៈលើកទី១ បានចូលរួម ៦៤១រូប ដែលនេះគឺជាចំនួនមានការកើនឡើងដែលនៅសេសសល់ និងធ្វើមួយវគ្គទៀតបញ្ចប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner