ព្រះមហាក្សត្រម៉ាឡេស៊ីរក្សាទុកលោក មូហៃយ៉ីដឌីន យ៉ាសស៊ីន សម្រាប់មុខតំណែងជានាយករដ្ឋមន្រ្តីស្តីទី ក្រោយលោកសុខចិត្តចុះចេញពីតំណែង

ម៉ាឡេស៊ី វិមាននាយករដ្ឋមន្រ្តីនៅថ្ងៃចន្ទនេះបញ្ជាក់ថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាសស៊ីន បានដាក់ពាក្យសុំលាលែងពីមុខតំណែងទៅកាន់ព្រះមហាក្សត្រហើយ បន្ទាប់ពីទទួលស្គាល់ថា លោកបានបាត់បង់សំឡេងគាំទ្រភាគច្រើននៅក្នុងសភា ប៉ុន្តែលោកនឹងស្ថិតក្នុងមុខតំណែងជានាយករដ្ឋមន្រ្តីស្តីទី ។

រដ្ឋមន្រ្តីវិទ្យាសាស្រ្តម៉ាឡេស៊ី លោក ខរី ចាម៉ាលុដឌីន បានប្រកាសលើបណ្តាញសង្គមថា គណៈរដ្ឋមន្រ្តីទាំងមូលក៏បានដាក់ពាក្យលាលែងរួចហើយដែរ ទៅកាន់ព្រះមហាក្សត្រ ក្រោយលោក មូហៃយ៉ីដឌីន បានចាកចេញពីរាជវាំង ក្រោយចូលគាល់ទ្រង់។ ភ្លាមៗនេះមិនទាន់ច្បាស់នោះទេថា នរណានឹងអាចបង្កើតរដ្ឋាភិបាលថ្មី ដ្បិតពុំមាននរណាម្នាក់មានសំឡេងគាំទ្រភាគច្រើនច្បាស់លាស់នោះឡើយ នៅក្នុងសភា ឬក៏ថាតើការបោះឆ្នោតសកលអាចនឹងធ្វើឡើងបានដែរឬអត់ កំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ យ៉ាងណាមិញ ការសម្រេចចិត្តប្រហែលជាត្រូវធ្លាក់ទៅក្នុងព្រះហស្ថរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ ព្រោះទ្រង់មានអំណាចអាចតែងតាំងនាយករដ្ឋមន្រ្តី ពីក្នុងចំណោមសមា ជិកសភាបាន ដោយផ្អែកទៅលើអ្នកដែលទ្រង់យល់ថា ទំនងជាមានសំឡេងគាំទ្រភាគច្រើន៕

គួរកត់សម្គាល់ រដ្ឋាភិបាលរបស់លោក មូហៃយ៉ីដឌីន ដែលឡើងកាន់អំណាចកាលពីខែមីនា ឆ្នាំ២០២០ បានប្រឈមមុខនឹងសម្ពាធពីសំណាក់ក្រុមប្រឆាំង រួមទាំងសាធារណជន ដែលមានការខឹងសម្បារ ដោយសារតែការគ្រប់គ្រងវិបត្តិជំងឺកូវីដ១៩មិនបានល្អ។ ការលាលែងពីតំណែងនេះ ធ្វើអោយលោក មូហៃយ៉ីដឌីន ក្លាយជាមេដឹកនាំម៉ាឡេស៊ី ដែលកាន់អំណាចបានខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ៕ ប្រភព៖ Reutes

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner