រដ្ឋបាលខេត្តកណ្ដាល បើកយុទ្ធនាការចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការ
ខេត្តកណ្ដាល៖ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បើកយុទ្ធនាការចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬជូសទី៣ ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងគ្រូបង្រៀន ក្នុងក្របខណ្ឌខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តទៅ និង ពេលវេលា ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទីរសៀល នៅតាមទីតាំងកំណត់៕ដោយ-រ៉ាវុធ