តើនឹងមានរឿងអ្វីកើតឡើង នៅពេលរដ្ឋាភិបាលបើកសាលារៀនវិញ ខណៈស្ថានភាពកូវីដមិនទាន់ធូរស្បើយ?

នេះ​គឺជា​ឆ្នាំ​សិ​ក្សា​ទី​ ៣ ដែល​ត្រូ​វ​ បាន​​រំ​ខា​ន ដោ​យ​​ជំងឺ​​រីករាល​ដាល​ជា​សកល។ បើ​ទោះ​ជា​ផ្នែក​ខ្លះ​នៃ​ពិភព​លោក​ទទួល​បាន​​វ៉ាក់​សាំង​ការពារ​​​ប្រជា​ជន​ និង​ដល់​កុមារ​មួយ​ចំនួន​ក្ដី​​ ​ការ​​កើន​ឡើង​​​នៃ​វ៉ា​​រ្យ៉​ង់​ឌែ​ល​តា កាន់​តែ​បង្ហាញ​ពីភា​ព​មិ​ន​ច្បា​ស់លា​ស់​​​​បន្ថែម​ទៀត​ ​​ថា​តើ​សាលា​រៀន​អាច​នឹង​បើក​ឱ្យ​ចូល​រៀន​វិញ​បាន​​ជាធម្ម​តា​វិញ​ក្នុង​ពេលឆាប់​ៗ ឬ​យ៉ាងណា​។

វិបត្តិ​ឌែល​តា​វ៉ារ៉្យង់​ ក្លាយ​ជា​ប្រធាន​បទ​​​ជ​ជែក​វែ​ក​ញែ​កផ្នែ​ក​ន​យោ​បាយ​​ក្ដៅ​គគុក​​​ ជា​ពិ​សេ​ស​​លើ​បញ្ហា​ពាក់ម៉ាស់​ និង​វ៉ា​ក់​សាំ​ង។​ ការជជែក​វែកញែក​​ស្ដី​អំពី​គោលការណ៍​ណែនាំ​ដល់​ឪពុក​ ម្តាយ​ឱ្យ​ធ្វើកា​រស​ម្រេច​ចិត្ត​ឱ្យ​កូន​របស់​ពួកគេ​គួរ​តែ​ទទួល​​វ៉ាក់សាំង ឬ ពាក់​ម៉ាស់ ឬ​ បន្ត​រៀនតាមអ៊ីនធឺណេ​ត​។

យ៉ាង​ណា​មិញ​ បើក្រ​ឡេកទៅ​មើល​តំបន់ ជាយ​ក្រុ​ង​អា​ត្លង់តា នៃ​សហរដ្ឋ​អាមេរិក បើ​ទោះ​ជា​​ករណី​ក្នុង​ស្រុក​​ បា​នកើ​​នឡើង ៧៦ ភាគរយក្នុងរយៈពេល ១៤​ ​ថ្ងៃ​​ចុ​ង​ក្រោយ (គិតត្រឹមថ្ងៃសុក្រ​​) ក៏​ដោយ​ ក៏​សា​លា​​​ក្រុង​បាន​ជ្រើ​ស​រើស​យក​គោល​ការណ៍​មិន​ពាក់​ម៉ាស់។​​ ​​ក្នុង​រយៈ​ពេល​ពី​រ​សប្តាហ៍​ដំបូង​នៃ​ការបើក​ឱ្យ​​ចូល​​រៀន​ធម្មតា ចាប់ផ្តើមនៅថ្ងៃទី ២ ខែ​សីហា សាល​ក្រុង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​​ជាង ៧០០ ក្នុង​ចំណោម​សិស្ស​ និ​ង​បុ​​គ្គ​លិក ក្នុង​ចំណោម​សិស្ស​ និង​បុគ្គលិក​ស​រុប​ ១១​ ម៉ឺន​នាក់​។

បើ​ទោះ​​ជា​ ​មាន​ការ​បាតុកម្ម​តវ៉ា​ប្រឆាំង​ឱ្យ​មាន​ការ​ពាក់​ម៉ាស់នៅសាលា​វិញ​ ក្រោយព្រឹត្តិការណ៍​នេះ​ក៏​ដោយ​ ក៏​នៅ​មាន​​​ឪពុក​ម្ដា​យមួយ​ចំនួន​​ជឿ​ជាក់​ថា​ ម៉ាស់​មួយ​មុខ​គ្រប់​គ្រា​ន់ ការពារ​កូន​ៗ​របស់​ពួក​គេ​ពី​មេរោគ​ឡើយ​​។ ការ​ចែក​ចាយ​វ៉ាក់​សាំង​​សម្រាប់​គ្រូ និង​បុ​គ្គ​លិ​ក​សាលា ក៏​ដូច​ជា​ការ​អនុវត្ត​វិធាន​តឹងរឹង​នៅ​តែ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ពារ​​ការរីក​រាល​ដាល​ក្នុ​ង​ពេល​បើក​សាលា​រៀន​វិញ​។

យោង​តាម​ការ​ស្ទ​​ង់​​ម​តិ​ បា​ន​ប​ង្ហាញក្នុង​សារព៌ត៌មាន The New York Times ស្ទើរ​តែ​ ​៩​០​ ​ភា​​គ​រយ​​​នៃ​គ្រូ និង​សាស្ត្រា​ចារ្យ​ទូទាំង​ប្រទេសអាមេរិក​បាន​ទទួល​វ៉ាក់​សាំង​ហើយ​ ប៉ុន្តែ​អត្រា​នៃ​កា​រ​ចា​ក់​វ៉ាក់សាំ​ងខុ​ស​គ្នា​តា​ម​តំ​បន់​ ពោល​គឺ​មាន​ប្រមាណ ៧៩ ភាគរយ​នៅ​ភា​គ​អា​គ្នេយ៍​ ដ​ល់ ៩១ ភាគរយនៅភាគឦសាន និង​ភាគ​ខាង​លិច​នៃ​ប្រទេស​នេះ​។ ការ​ស្ទង់មតិ​ក៏​បាន​រក​ឃើញ​ថា​ កុមា​​រ​​នៅ​តា​ម​សាលា ដែល​មា​នភា​ព​ក្រី​ក្រខ្ពស់​ទំនង​ជា​ជួប​គ្រូ ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជាង​ក្មេង​ៗ​នៅ​ក្នុ​​ង​ស្រុក​ ដែល​​មានកម្រិត​​​ក្រី​ក្រទាប​​។

ទន្ទឹម​នឹង​នេះ តំបន់​​មួ​​យ​ចំ​នួ​ន​នៅ​ទូ​ទាំ​ងស​​ហ​រដ្ឋ​អាមេរិក បាន​ផ្អាក​សាលារៀន​ជា​ប​ណ្តោះ​អា​ស​ន្ន ដោយ​សា​រ​តែ​មា​នកា​​រកើ​ន​ឡើ​ង​នៃ​ក​រ​ណីឆ្ល​ង​​ក្នុង​ចំណោម​សិស្ស​ និង​​មហា​វិ​ទ្យា​ល័​យ​នៅ​ដើ​ម​ឆ្នាំ​សិ​ក្សា​។​

លោក Richard Besser អតីតប្រធានស្តីទី​នៃ​មជ្ឈ​ម​ណ្ឌ​លគ្រ​ប់​គ្រង និង​ការ​​ពារជំងឺ (CDC) បាន​ប្រាប់​សារ​ព័ត៌មាន​ NBC នៅសប្តាហ៍នេះថា គាត់​​ជឿ​ជា​ក់​ថា​សាលារៀ​នជា​​ច្រើ​ននឹ​​ង​ត្រូ​វបិ​ទ​ ដោយ​សារ​ការរីក​រាល​​ជាង​ឆ្នាំមុន​ទៀត ដោយ​សារ​ការ​កើន​ឡើង​នៃ​វ៉ារ្យ៉ង់​ឌែល។

នាយក​វិ​ទ្យាស្ថាន​សុខភាពជា​តិ Francis Collins ក៏​បាន​​ឱ្យដឹងដែរ​ថា៖​ «​ចំ​នួនកុមារ ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​នៅ​សហរដ្ឋ​អាមេរិក​ កើនឡើងគួរ​ឱ្យកត់​សម្គាល់​។ កុ​មារ​កំពុង​ក្លាយ​ជា​ជ​នរ​ង​គ្រោះ និង​ជា​វ៉ិ​ចទ័រនៃ​ការ​ធ្វើ​ឱ្យ​មាន​កំណើន​វ៉ារ្យ៉ង់​ឌែល​តា​កាន់​តែ​ខ្ពស់​»​។​

ក្រៅ​ពី​ហានិភ័យ​ផ្នែក​សុខភាពផ្លូវ​កាយ អ្នក​ជំនាញ​មួយ​ចំនួន​ក៏បាន​លើក​ឡើង​ពី​បញ្ហា​ប៉ះ​ពាល់​ដល់​សុខ​ភាព​​ផ្លូ​វ​ចិត្ត​របស់កុមារ​ និង​សិស្សានុសិស្ស​ជា​ទូទៅ ដែល​បន្សល់​ដោយ​វិបត្តិ​កូវីដ  ដែ​រួម​មាន​ករណី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ការ​ថ​ប់បា​រ​ម្ភ ករណី​ញាប់​មិន​ទៀង​ទាត់ និង​កា​រ​ធ្វើបា​ប​ខ្លួ​នឯ​ង​ជាដើម​។

វេជ្ជបណ្ឌិត Jason Williams អ្នក​ចិត្តសាស្រ្ត និង​ជា​នា​យក​ប្រ​តិ​ប​ត្តិ​កា​រ​នៃ​វិ​ទ្យា​ស្ថា​ន​សុ​ខភា​​ពផ្លូ​វ​ចិ​ត្ត​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​​ខូឡូរ៉ាដូ បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា​៖ «គេ​សង្កេត​ឃើញ​​ក្មេងៗ​ ដែល​ទទួ​ល​រង​ភាព​ឯកោ​ក្នុង​សង្គម​ កាន់តែមានអារម្មណ៍ធ្លាក់ទឹកចិ​ត្ត និង​ត្រូវ​បាន​ផ្តាច់​ចេ​ញ​ពី​មិត្ត​ភក្តិ និង​ប្រ​ព័​ន្ធ​គាំ​ទ្រ​រ​បស់​ពួ​កគេ​»។​

លោកស្រី Joanne Smith អ្នកគ្រប់គ្រងគោលនយោបាយ​​ និង​កិ​ច្ច​កា​​រ​សា​ធា​រ​ណៈនៅ​អង្គការ​សង្គម​ជាតិ​ ដើម្បី​​កា​រ​ពារ​អំ​ពើ​ឃោ​រ​ឃៅ​ ចំ​ពោះ​​កុមា​រ​ (NSPCC) ប្រចាំ​នៅប្រទេស​​​ស្កុតឡេន បា​ន​និយា​យ​ថា កុមារ​ភាគ​ច្រើន​បាន​ទាក់​ទង​សេវាសង្គ្រោះ​ Childline ដើម្បី​ឱ្យ​ជួយ​ដោះ​ស្រាយ​វិបត្តិ​ផ្លូវ​ចិត្ត​ស្ដីអំ​ពី​ការ​ត្រលប់​ទៅ​សាលា​រៀ​ន​ ក៏​ដូចជា​អំពី​ភា​ព​ឯក​កោ​ ការងារ​សាលា​ និង​ការប្រលង​ជាដើម​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner