នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលច្រាំងចំរេះ២ ធ្វេីការចុះបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ១៤និង ៣០ នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិ ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់រួមមាន៖
១/ឈ្មោះ ខ្មន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ខ សង្កាត់ ច្រាំងចេះរេះទី២ ខណ្ឌ ឬស្សីកែវ រាំជធានីភ្នំពេញ មុខ មិនពិតប្រាកដ។ ២/ឈ្មោះ លឹម ស្រីកែវ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ខ សង្កាត់ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ – សម្ភារ:ដកហូត:
- ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២៨កញ្ចប់តូចនឹង០១កញ្ចប់ធំល្មម បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។