ខេត្តសៀមរាប បើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យ ទាំង ៣ច្រក ក្នុងស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារក្រោមឱវាទ ដើម្បីចុះត្រួតពិនិត្យមើលដំណើរការបើកឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យ ទាំង ៣ច្រក និងគ្រប់គ្រង សាកសួរព័ត៌មាន និងបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ចូលមកកាន់ខេត្តសៀមរាប តាមច្រកស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ។

ឯកឧត្តម បានមានប្រសាសន៍ថា រាល់ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេន QR Code តែប៉ុណ្ណោះ ដើម្បីចំណេញពេលវេលា និងសុវត្ថិភាព ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ ។

ឯកឧត្តម សំណូមពរដល់បងប្អូន ពូ មីង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ត្រូវតែប្រុងប្រយ័ត្នខ្លួន បើយើងរួមគ្នាអនុវត្តវិធានសុខាភិបាល ឱ្យបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងកាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង ហើយយេីងរស់នៅតាមគន្លងថ្មី គឺ ៣.ការពារ .៣.កុំ ជាដើម ៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner