គ្រូពេទ្យយោធា និងលើរថយន្តចល័តយោធភូមិភាគទី៥ ចាក់វ៉ាក់ សាំងដូសទី១ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសល់ក្នុងក្រុងប៉ោយប៉ែត
អត្ថបទដោយ៖
ហេង វណ្ណា
បន្ទាយមានជ័យ ៖ គ្រូពេទ្យយោធា និងលើរថយន្តចល័តយោធភូមិភាគទី៥ ចាក់វាក់សាំង ដូសទី១ ការពារជំងឺកូវិត-១៩ ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសេសសល់នៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។
ដំណើរការយុទ្ធនាការលើកទី២ នៃការចាក់វ៉ាក់សាំងនោះធ្វើឡើងដោយគ្រូពេទ្យយោធានិងលើរថយន្តចល័តយោធភូមិភាគទី៥ ដោយធ្វើត្រង់ ១/ចំណុចរង្វង់មូលប៉ោយប៉ែត ជាប់កាស៊ីណូហ្គ្រែនដាយអឺមិុនស៊ីធី (Grand Diamond City casino) និង២/នៅក្រោនស្ទូចត្រី ។
គ្រូពេទ្យយោធាបានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូសទី ១នេះ នឹងឡើង ៥ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហា តទៅ ។ លោក ញឹម ផឿង នាយករដ្ឋបាលសាលាក្រុងប៉ោយប៉ែតបានឱ្យដឹងថា បុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសេសសល់នៅក្រុងប៉ោយប៉ែតដែលមិនទាន់បានចាក់វ៉ាកសាំង មានប្រមាណ ២ម៉ឺននាក់ ។
សូមរំលឹកថា កាលពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំលើកទី១ កាពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត បានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ អាជីវករ ពលរដ្ឋ កម្មករក្នុងក្រុង និងព្រះសង្ឃមកពីទូទាំងខេត្តប្រមាណ ៦០.០០០នាក់រួចហើយ ។
ជាការសង្កេតក្នុងដំណើរការយុទ្ធនាការលើកទី២នៃការចាក់វ៉ាក់សាំងនៅក្រុងប៉ោយប៉ែតនាថ្ងៃនេះ បុគ្គលិក កម្មករក្រុមហ៊ុនកាស៊ីណូ និងអនឡាញ និងពលរដ្ឋបាប្រជ្រៀតគ្នាយ៉ាងច្រើនណែនតាន់ ហើយសឹងតែភ្លេចអនុវត្តវិធាន៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ៕ ដោយ ឃិន គន្ធា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។