អភិបាលខេត្តកំពត ដឹកនាំមន្ត្រីនៃមន្ទីរពាក់ព័ន្ធចូលរួម​កម្មវិធីសន្និសីទ​សារព័ត៌មាន បើកយុទ្ធនាការជាតិ អប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋរក្រោមប្រធានបទរួមគ្នាទទួលការខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

កំពត៖ ព្រឹកថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមដឹកនាំ មន្ត្រីមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ក្នុងខេត្ត ចូលរួមកម្មវិធីសន្និសិទ្ធសារព័ត៌មាន ដើម្បីបើកយុទ្ធនាការជាតិ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” តាមប្រព័ន្ធអនឡាញ (ZOOM )។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើង ក្នុងគោលបំណងជំរុញ ដល់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner