សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារប្រចាំឆមាសទី ១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១

តកំពត៖ ព្រឹក ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស ប្រធានគណៈកម្មាធិការអនុសាខា ក្រុមប្រតិបត្តិ ក្រុង ស្រុក ទាំង៩ សរុប ៤០រូប។

កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ
-ឆ្លងកំណត់ហេតុកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២១
-ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១
-របាយការណ៍ថវិកាចូលរួមរបស់សប្បុរសជនក្នុងទិវា៨ ឧសភា ឆ្នាំ២០២១
-ការរៀបចំសមាសភាព គណៈកិតិ្តយស គណៈកម្មាធិការអនុសាខាក្រុងបូកគោ និងពិនិត្យកែសម្រួលសមាសភាព គណៈកិត្តិយស គណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner