ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនជាងពីម្សិលមិញចំនួន ៥នាក់ ។

យោងតាម រដ្ឋ បាលខេត្តអ្នកឆ្លងថ្មីនៅក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ២នាក់ ,ស្រុក កំពង់លែង២នាក់ ,ស្រុកបរិបូណ៍៩នាក់ និងស្រុករលៀប្អៀរ២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ដ្រី អាយុ៨៥ឆ្នាំ នៅស្រុកបរិបូណ៍ និង បុរសអាយុ៦៨ ឆ្នាំនៅស្រុកជល់គីរី។

ខេត្តកំពង់ឆ្នាំងគិតរហូតមក ទល់នឹង បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ពាន់៣៨៩នាក់ ,មានអ្នកជាសះស្បើយចំនួន ១ពាន់៩៩២នាក់ និង មានអ្នកស្លាប់ បានកើនដល់ ៦៣នាក់ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner