ខេត្តកំពង់ចាម ឆ្លងថ្មី៦៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៦៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់ សៀម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ១០នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុក បាធាយ៤នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរម្នាក់, មកពីខេត្តត្បូងឃ្មុំ៦នាក់, ពីខេត្ត កណ្ដាល២នាក់ និងខេត្តកំពង់ស្ពឺ ម្នាក់។ ចំណែកអ្នកស្លាប់ស្ត្រីជនជាតិខ្មែរអាយុ៨៥ឆ្នាំ នៃក្រុងកំពង់ចាម។

ខេត្តកំពង់ចាម មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៤៤ករណី ព្យាបាល ជាសះស្បើយចំនួន ៣ពាន់ ៨៧២នាក់ និងចំនួនអ្នកស្លាប់បានកើនដល់១០៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner