ខេត្តព្រៃវែង ឆ្លងថ្មី២៧នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៧នាក់និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមរក៍ ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកពារាំង២នាក់, ស្រុកព្រះសេ្ដច ម្នាក់, ស្រុកមេសាងម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និងស្រុកកំពង់ត្របែកម្នាក់។ ចំណែកអ្នក ស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧៦ឆ្នាំនៅស្រុកពោធិ៍រៀង ទី២ បុរសអាយុ៨៥ឆ្នាំនៅស្រុកព្រះស្ដេច និងទី ៣ ស្ត្រីអាយុ៧៣ឆ្នាំ នៅក្រុងព្រៃវែង។

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៤៥នាក់, ព្យាបាល ជា សះស្បើយចំនួន៤ពាន់៤៧៩នាក់ និងចំនួនមនុស្សស្លាប់កើនដល់៩៥នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner